1 ឱព្រះអម្ចាស់អើយសូមជួយសង្គ្រោះផង!ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយរីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោមមនុស្សលោក ក៏បាត់បង់អស់ដែរ។
2 ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមកគេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នាតែមានចិត្តមិនទៀង។
3 សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោលពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាតដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
4 ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើងយើងធ្វើអ្វី ក៏បានជោគជ័យដែរ!យើងនិយាយយ៉ាងណាក៏បានដែរគ្មាននរណាត្រួតត្រាលើយើងទេ»។
5 ដោយព្រះអង្គទតឃើញមនុស្សទុគ៌តត្រូវគេជិះជាន់និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឥឡូវនេះ យើងត្រូវតែក្រោកឡើងយើងមកសង្គ្រោះអស់អ្នកដែលត្រូវគេមើលងាយបន្ទាបបន្ថោក»។
6 ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ*គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុតក្នុងឡប្រាំពីរដងទៅទៀត។
7 ព្រះអម្ចាស់អើយព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ចព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
8 ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌សកាន់តែច្រើនឡើងៗក៏ដោយ។