ទំនុក‌តម្កើង 100 KHSV

ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ

ទំនុក‌តម្កើង​សម្រាប់​ពិធី​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ។

1 មនុស្ស​នៅ​លើ​ផែនដីទាំង​មូល​អើយចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!

2 ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!

3 ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន!ព្រះ‌អង្គ​បាន​បង្កើត​យើង​មកយើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គហើយ​ជា​ប្រជា‌ជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។

4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដោយ​អរ​ព្រះ‌គុណចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារដោយ​ពាក្យ​សរសើរ​តម្កើង!ចូរ​លើក​តម្កើង​ព្រះ‌អង្គចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!

5 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ចហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។