ទំនុក‌តម្កើង 62 KHSV

នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដី​សុខ‌សាន្ត

បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​លោក​យេឌូ‌ថិន។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

2 ព្រះ‌អង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដាជា​ព្រះ‌សង្គ្រោះ​ខ្ញុំព្រះ‌អង្គ​ជា​កំពែង​ដ៏​រឹង‌មាំដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។

3 តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា?អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្សដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោមនិង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?

4 អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះបាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហកមាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរតែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក

5 ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ដ្បិត​ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។

6 ព្រះ‌អង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ព្រះ‌សង្គ្រោះ​ខ្ញុំព្រះ‌អង្គ​ជា​កំពែង​ដ៏​រឹង‌មាំដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។

7 ការ​សង្គ្រោះ និង​សិរី‌រុងរឿង​របស់​ខ្ញុំស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់​ទាំង​ស្រុងព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​ដ៏​រឹង‌មាំ និង​ជា​ទី​ជម្រក​របស់​ខ្ញុំ។

8 ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិតលើ​ព្រះ‌អង្គ គ្រប់​ពេល​វេលា​ទៅចូរ​ទូល​ថ្វាយ​ព្រះ‌អង្គពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នាដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។

9 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះមនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយនោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។

10 មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួនច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។

11 ខ្ញុំ​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលមួយ​លើក​ជា​ពីរ​លើក​ថាឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ព្រះ‌អង្គ​ទាំង​អស់

12 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាព្រះ‌អង្គ​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។