1 ឱព្រះជាម្ចាស់អើយយើងខ្ញុំសរសើរតម្កើងព្រះអង្គ!យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គដែលគង់នៅជិតយើងខ្ញុំហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ!
2 ព្រះអង្គមានព្រះបន្ទូលថា«ដល់គ្រាដែលយើងបានកំណត់ទុកយើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌!
3 ផែនដី និងអ្វីៗទាំងអស់ដែលរស់នៅលើផែនដីនឹងត្រូវរលាយក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក
4 ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថាកុំអួតបំប៉ោងឲ្យសោះ!ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់!
5 កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ
6 ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែនមកពីខាងកើត ឬខាងលិចហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
7 គឺព្រះជាម្ចាស់ទេតើដែលជាចៅក្រមវិនិច្ឆ័យទោសព្រះអង្គដាក់ទោសអ្នកនេះហើយលើកលែងទោសអ្នកនោះ។
8 ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដគឺពែងដែលមានពេញទៅដោយព្រះពិរោធពេលព្រះអង្គចាក់ពែងនោះទៅលើផែនដីមនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោសចៀសមិនផុតឡើយ។
9 រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះរបស់លោកយ៉ាកុបរហូតតទៅខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។
10 ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាលតែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។