ទំនុក‌តម្កើង 101 KHSV

ពាក្យ​សន្យា​របស់​ព្រះ‌រាជា

ទំនុក‌តម្កើង​របស់​ស្ដេច​ដាវីឌ។

1 ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពីព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌ ព្រះ‌អម្ចាស់​អើយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។

2 ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គយាង​មក​រក​ទូលបង្គំ?ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំដោយ​កាន់​ចិត្ត​ទៀង​ត្រង់។

3 ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ណា​មួយ​ជា​ដាច់​ខាតទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយារបស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយគឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធនឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។

4 ទូលបង្គំ​មិន​ទុក​ឲ្យ​មនុស្សដែល​មាន​ចិត្ត​វៀច‌វេរចូល​ជិត​ទូលបង្គំ​បាន​ឡើយហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗដែល​អាក្រក់​ដែរ។

5 ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួនទូលបង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នកដែល​វាយ‌ឫក​ខ្ពស់ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

6 ទូលបង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្តស្មោះ​ត្រង់​នៅ​ក្នុង​ស្រុកដើម្បី​រស់​នៅ​ជា​មួយ​ទូលបង្គំហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់ទូលបង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូលបង្គំ។

7 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាតឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយហើយ​អ្នក​និយាយ​កុហកក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។

8 រាល់​ព្រឹក ទូលបង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុកទូលបង្គំ​ដក​ពួក​ទុច្ចរិតចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។