ទំនុក‌តម្កើង 13 KHSV

ពាក្យ​អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​សង្គ្រោះ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយតើ​ព្រះ‌អង្គ​នៅ​តែ​ភ្លេច​ទូលបង្គំដល់​ពេល​ណា?តើ​ព្រះ‌អង្គ​នៅ​តែ​មិន​ព្រម​ទត​មើលមក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?

2 តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្តដល់​ពេល​ណា​ទៅ?តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់?តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ទូលបង្គំដល់​កាល​ណា​ទៀត?

3 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ទត​មក​ទូលបង្គំហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង!សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំកុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ

4 ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា«អញ​បាន​ឈ្នះ​វា​ហើយ!»ហើយ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​នាំ​គ្នា​ត្រេក​អរ​សប្បាយព្រោះ​តែ​ទូលបង្គំ​បរា‌ជ័យ។

5 ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្តលើ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គចិត្ត​ទូលបង្គំ​ត្រេក​អរ​សប្បាយព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ។

6 ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ដោយ​ព្រះ‌អង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ។