ទំនុក‌តម្កើង 21 KHSV

ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ‌ជំនះ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ព្រះ‌អម្ចាស់​អើយព្រះ‌រាជា​មាន​អំណរ​ណាស់ព្រោះ​ព្រះ‌អង្គ​ប្រទាន​កម្លាំងព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំងព្រោះ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។

2 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជាបាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បានគឺ​ព្រះ‌អង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វររបស់​ព្រះ‌រាជា​ឡើយ។ - សម្រាក

3 ព្រះ‌អង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជាទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផងព្រះ‌អង្គ​បាន​យក​មកុដ​មាស​សុទ្ធមក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។

4 ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិតព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិតនិង​មាន​ជន្មាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។

5 ដោយ​ព្រះ‌អង្គ​សង្គ្រោះព្រះ‌រាជា​បាន​ទទួល​សិរី‌រុងរឿង​យ៉ាង​ខ្លាំងព្រះ‌អង្គ​ប្រទាន​ឲ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើងឧត្ដុង្គ‌ឧត្ដម។

6 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទ្រង់បាន​ប្រកប​ដោយ​ព្រះ‌ពរ​ជា‌និច្ចដោយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយនោះ​ព្រះ‌រាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។

7 ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរសស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតរាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។

8 ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នកដែល​ស្អប់​ព្រះ‌អង្គ។

9 នៅ​ថ្ងៃ​ព្រះ‌ករុណា​យាង​មក​ដល់ទ្រង់​នឹង​កម្ទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុសសូម​ព្រះ‌អម្ចាស់​រំលាយ​ពួក​គេ​ចោលដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។

10 ព្រះ‌ករុណា​នឹង​លុប​បំបាត់​ពូជ‌ពង្សរបស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែនដីទ្រង់​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។

11 ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណាតែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេចតាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ

12 ដ្បិត​ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យហើយ​ព្រះ‌អង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។

13 ឱ​ព្រះ‌អម្ចាស់​អើយសូម​តើន​ឡើង​សម្តែង​ឫទ្ធិ‌បារមី!យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុក‌តម្កើងឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ!