ទំនុក‌តម្កើង 87 KHSV

ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង

ទំនុក‌តម្កើង​របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។

1 ព្រះ‌អម្ចាស់​បាន​សង់​ក្រុងយេរូ‌សាឡឹម​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។

2 ព្រះ‌អម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូនជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។

3 ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយគេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​អ្នកដោយ​ពោល​ថា: - សម្រាក

4 “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំមាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីបអ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូនខ្លះ​ទៀត​នៅ​ស្រុក​ភីលីស្ទីនខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុសនិង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី”

5 ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញគេ​ពោល​ថា“យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញមក​ពី​ក្រុង​ស៊ីយ៉ូន!”ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

6 ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ត្រ​នានា​ចុះ​ក្នុង​បញ្ជីហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើតរបស់​ពួក​គេ​ទាំង​អស់​គ្នា។

7 ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀងទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា“ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។