1 ចូរសរសើរតម្កើងព្រះអម្ចាស់!អ្នកបម្រើរបស់ព្រះអម្ចាស់អើយចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
2 ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ!
3 តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិចចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
4 ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយសិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។
5 តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន?ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត
6 ព្រះអង្គទតមើលមកផ្ទៃមេឃនិងផែនដី ដែលនៅខាងក្រោមព្រះអង្គ។
7 ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដីព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
8 ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំគឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ត្ររបស់ព្រះអង្គ។
9 ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូនឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ហាលេលូយ៉ា!