ទំនុក‌តម្កើង 35 KHSV

សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំងអស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំសូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។

2 សូម​យក​ខែល​ទាំង​តូច​ទាំង​ធំយាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!

3 សូម​គប់​លំពែង និង​ពូថៅប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំសូម​បញ្ជាក់​ឲ្យ​ទូលបង្គំ​ដឹង​ថាព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ។

4 សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំត្រូវ​អាម៉ាស់ និង​បាក់​មុខសូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស!

5 នៅ​ពេល​ទេវតា*​របស់​ព្រះ‌អម្ចាស់ បណ្ដេញ​ពួក​គេសូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាមដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។

6 នៅ​ពេល​ទេវតា​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេសូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុងនិង​រអិល​ទៀត​ផង!។

7 អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ដើម្បី​ទាក់​ទូលបង្គំហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។

8 សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយដោយ​មិន​បាន​ដឹង​ជា​មុនសូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ដែល​ខ្លួន​បាន​បង្កប់​ទុកសូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះហើយ​វិនាស​អន្តរាយ​ទៅ!។

9 ពេល​នោះ ទូលបង្គំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំងចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើទូលបង្គំ​មាន​អំណរ​សប្បាយមក​ពី​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ។

10 ទូលបង្គំ​នឹង​ទូល​ព្រះ‌អង្គ​យ៉ាង​ស្មោះអស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយគ្មាន​នរណា​ដូច​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែព្រះ‌អង្គ​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

11 មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើននាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំគេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

12 គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នងនឹង​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេទូលបង្គំ​នៅ​ឯកោ​ម្នាក់​ឯង។

13 ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

14 ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង‌ប្អូនទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេងដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

15 ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាកគេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយគេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំឥត​ឈប់​ឡើយ។

16 ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាលដែល​នៅ​ជុំ‌វិញ​ទូលបង្គំហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។

17 ព្រះ‌អម្ចាស់​អើយ!តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត?សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេសូម​ការពារ​ជីវិត​ទូលបង្គំឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។

18 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

19 សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួនជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយព្រោះ​តែ​ទូលបង្គំ​ចាញ់សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នកដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផលពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។

20 ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗមួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

21 ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំគេ​ស្រែក​ចំអក​ឲ្យ​ទូលបង្គំ​ថា «ហា៎ ហ៎ា!យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។

22 ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយសូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!

23 ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយសូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើងរក​យុត្តិធម៌​ឲ្យ​ទូលបង្គំសូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។

24 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​សុចរិតសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងកុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។

25 សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា«យើង​មាន​ប្រៀប​លើ​វា​ហើយ!»សូម​កុំ​ឲ្យ​គេ​ពោល​ថា«យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។

26 សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយនៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់ហើយ​បាក់​មុខ​ទាំង​អស់​គ្នា!សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូលបង្គំត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។

27 រីឯ​អស់​អ្នក​ដែល​ចង់​ឃើញទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោសសូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោដោយ​អំណរ​សប្បាយហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ជោគ​ជ័យ!»។

28 ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ជា‌និច្ចហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គជា​រៀង​រាល់​ថ្ងៃ!។