1 ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ឲ្យទូលបង្គំអើយពេលទូលបង្គំដង្ហោយហៅរកព្រះអង្គសូមឆ្លើយតបមកទូលបង្គំផង!ពេលទូលបង្គំមានទុក្ខធុរៈព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ។សូមអាណិតមេត្តាទូលបង្គំសូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
2 មនុស្សម្នាទាំងឡាយអើយតើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំដល់កាលណាទៀត?តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ដោយឥតបានការនិងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
3 ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។
4 បើអ្នករាល់គ្នាច្រឡោតខឹងមិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយតែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក
5 ចូរថ្វាយយញ្ញបូជាដ៏សុចរិតហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។
6 មនុស្សជាច្រើនពោលថា:តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
7 ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវនិងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
8 ពេលទូលបង្គំចូលដំណេកនោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាមឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅដោយសុខដុមរមនា។