1 ឱព្រះជាម្ចាស់អើយ!ព្រះអង្គពិតជាព្រះនៃទូលបង្គំមែនទូលបង្គំស្វែងរកព្រះអង្គទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
2 ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈទូលបង្គំបានឃើញឫទ្ធានុភាពនិងសិរីរុងរឿងរបស់ព្រះអង្គ
3 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គប្រសើរលើសជីវិតទៅទៀតទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងព្រះអង្គ។
4 ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។
5 ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនាហើយទូលបង្គំនឹងបន្លឺសំឡេងឡើងច្រៀងសរសើរតម្កើងព្រះអង្គ។
6 ពេលទូលបង្គំចូលដំណេកទូលបង្គំនឹកដល់ព្រះអង្គហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
7 ដ្បិតព្រះអង្គជួយទូលបង្គំទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។
8 ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់នឹងព្រះអង្គជានិច្ចព្រះអង្គគាំទ្រទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គ។
9 រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំសូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
10 សូមឲ្យគេត្រូវស្លាប់ដោយមុខដាវសូមឲ្យគេបានទៅជាចំណីរបស់ចចក។
11 ពេលនោះ ព្រះរាជានឹងមានអំណរដោយព្រះនាមព្រះជាម្ចាស់អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់អ្នកនោះនឹងលើកតម្កើងព្រះអង្គរីឯអ្នកដែលចូលចិត្តនិយាយកុហកនឹងត្រូវបាត់មាត់សូន្យឈឹងទៅ។