ទំនុក‌តម្កើង 82 KHSV

ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

ទំនុក‌តម្កើង​របស់​លោក​អេសាភ។

1 ព្រះ‌ជាម្ចាស់​គង់​នៅក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

2 តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះដល់​កាល​ណា​ទៀត? - សម្រាក

3 ចូរ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយនិង​ក្មេង​កំព្រាចូរ​កាត់​ក្ដី​ឲ្យ​មនុស្ស​កំសត់​ទុគ៌តនិង​មនុស្ស​តោក‌យ៉ាក។

4 ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់។

5 អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹតអ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។

6 យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះអ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះដ៏​ខ្ពង់‌ខ្ពស់​បំផុត។

7 ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោកអ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិតដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។

8 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស​មនុស្ស​លោកដ្បិត​មនុស្ស​គ្រប់​ជាតិ​សាសន៍សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ!។