1 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំក៏មានគ្នាច្រើនដែរ!
2 មានមនុស្សជាច្រើនពោលពីទូលបង្គំថា«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក
3 ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គជាខែលការពារទូលបង្គំព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំនិងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។
4 ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់យ៉ាងអស់ពីដួងចិត្តហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក
5 ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ហើយខ្ញុំភ្ញាក់ឡើងវិញដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។
6 ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្តលើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដីក៏ខ្ញុំមិនភ័យខ្លាចដែរ។
7 ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ!ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
8 បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេដែលអាចសង្គ្រោះ!សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង! - សម្រាក