ទំនុក‌តម្កើង 54 KHSV

សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ នៅ​ពេល​ដែល​ជន‌ជាតិ​ស៊ីភ​មក​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​សង្គ្រោះ​ទូលបង្គំដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

2 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង

3 ដ្បិត​ជន​បរទេសលើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំមនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូលបង្គំចិត្ត​អ្នក​ទាំង​នោះមិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ។ - សម្រាក

4 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំព្រះ‌អម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។

5 ព្រះ‌អង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំតាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ!

6 ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គដោយ​ស្មោះ​អស់​ពី​ចិត្តឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស។

7 ព្រះ‌អង្គ​បាន​រំដោះ​ទូលបង្គំឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាងហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវរបស់​ទូលបង្គំ​បរា‌ជ័យ។