1 នៅស្រុកយូដាគេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នានៅស្រុកអ៊ីស្រាអែលព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់!
2 ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹមព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
3 នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿងសស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក
4 ឱព្រះជាម្ចាស់អើយព្រះអង្គប្រកបដោយសិរីរុងរឿងគួរជាទីស្ញប់ស្ញែងនៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញក្រោយពីបានយកជ័យជំនះ។
5 ព្រះអង្គបានដកអាវុធពីអ្នកចំបាំងដ៏ជំនាញទាំងនោះពួកគេដេកលង់លក់បាត់ស្មារតីទាហានដ៏ពូកែទាំងនោះលែងមានកម្លាំងច្បាំងទៀតហើយ។
6 ឱព្រះនៃលោកយ៉ាកុបអើយពេលព្រះអង្គស្រែកគំរាមកងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
7 ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់!ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន?
8 ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមកមនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច
9 គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោសនិងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដីនេះ។ - សម្រាក
10 ព្រះអង្គធ្វើឲ្យកំហឹងរបស់មនុស្សលោកប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញហើយអស់អ្នកដែលនៅសេសសល់ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
11 ចូរថ្វាយទៅព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គអស់អ្នកដែលនៅជុំវិញព្រះដ៏គួរឲ្យស្ញែងខ្លាចអើយចូរយកតង្វាយមកថ្វាយព្រះអង្គ!
12 ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានាហើយធ្វើឲ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីស្ញែងខ្លាចព្រះអង្គ។