1 ឱព្រះនៃទូលបង្គំឱព្រះនៃទូលបង្គំអើយ!ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?ទូលបង្គំបានស្រែកអង្វរតែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។
2 ឱព្រះនៃទូលបង្គំអើយ!ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃតែព្រះអង្គមិនឆ្លើយតបទេនៅពេលយប់ក៏ទូលបង្គំស្រែកដែរតែមិនបានធូរស្បើយឡើយ។
3 ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្កហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។
4 បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ចហើយព្រះអង្គក៏បានរំដោះពួកលោក។
5 ពួកលោកបានស្រែកអង្វររកព្រះអង្គពួកលោកក៏បានរួចពីខ្មាំងសត្រូវដោយផ្ញើជីវិតលើព្រះអង្គពួកលោកនឹងមិនខកចិត្តសោះឡើយ។
6 រីឯទូលបង្គំវិញគេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយគឺគេចាត់ទុកជាជន្លេនមនុស្សម្នានាំគ្នាជេរប្រមាថហើយមាក់ងាយទូលបង្គំ។
7 អស់អ្នកដែលឃើញទូលបង្គំគេចំអកឲ្យទូលបង្គំគ្រប់ៗគ្នាគេពេបជ្រាយដាក់ទូលបង្គំព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
8 គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយឲ្យព្រះអង្គរំដោះគាត់ទៅបើព្រះអង្គស្រឡាញ់គាត់ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។
9 ព្រះអម្ចាស់អើយព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមកហើយព្រះអង្គបានផ្ញើទូលបង្គំទៅឲ្យអ្នកម្ដាយបំបៅ។
10 កាលពីទូលបង្គំកើតមកព្រះអង្គបានទទួលទូលបង្គំធ្វើជាកូនព្រះអង្គជាព្រះរបស់ទូលបង្គំតាំងតែពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។
11 ពេលនេះ ទូលបង្គំមានភ័យអាសន្នគ្មាននរណាជួយទូលបង្គំទេសូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។
12 សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបាពួកគេនៅជុំវិញទូលបង្គំដូចគោបាមកពីស្រុកបាសាន។
13 ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។
14 កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នាហើយទឹកចិត្តក្លាហានរបស់ទូលបង្គំរលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
15 បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែងអណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើតព្រះអង្គបានទុកឲ្យទូលបង្គំស្លាប់ក្នុងធូលីដី។
16 មានពួកឆ្កែឡោមព័ទ្ធទូលបង្គំជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
17 ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មានរបស់ទូលបង្គំបានហើយសត្រូវរបស់ទូលបង្គំនាំគ្នាសម្លក់សម្លឹងមើលទូលបង្គំ។
18 គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នានិងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ។
19 រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយសូមកុំនៅឆ្ងាយពីទូលបង្គំឡើយ!ព្រះអង្គជាកម្លាំងនៃទូលបង្គំសូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។
20 សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវសូមដោះលែងទូលបង្គំឲ្យរួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
21 សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហនិងរួចផុតពីស្នែងក្របី!ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។
22 ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាមរបស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។
23 អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយចូរសរសើរតម្កើងព្រះអង្គ!អ្នកទាំងអស់គ្នាដែលជាពូជពង្សលោកយ៉ាកុបអើយចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!អ្នកទាំងអស់គ្នាដែលជាពូជពង្សលោកអ៊ីស្រាអែលអើយចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។
24 ពេលមនុស្សទុគ៌តមានទុក្ខវេទនាព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គទ្រង់ព្រះសណ្ដាប់គេ។
25 ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំទូលបង្គំអាចលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
26 មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់អស់អ្នកដែលស្វែងរកព្រះអម្ចាស់នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
27 មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុកដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ហើយនាំគ្នាបែរចិត្តមករកព្រះអង្គប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
28 ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
29 ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដីនាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គអស់អ្នកដែលកើតពីធូលីដីគឺមនុស្សលោកដែលតែងតែស្លាប់ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
30 មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។
31 គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គគឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។