1 ខ្ញុំមានអំណរខ្លាំងណាស់នៅពេលគេប្រាប់ខ្ញុំថា:ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
2 ក្រុងយេរូសាឡឹមអើយយើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!
3 យេរូសាឡឹមអើយអ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំនិងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
4 កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្ដេចដាវីឌដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។
6 ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹមសូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះអាចរស់នៅយ៉ាងសុខសាន្ត!
7 សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុងបានប្រកបដោយសេចក្ដីសុខសូមឲ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។
8 ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្ដីសុខសាន្ត!
9 ដោយយល់ដល់ព្រះដំណាក់របស់ព្រះជាអម្ចាស់នៃយើងខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល!