ទំនុក‌តម្កើង 111 KHSV

ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ចិត្តនៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។

2 ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដមហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះនាំ​គ្នា​ស្វែង​យល់។

3 ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រកប​ទៅ​ដោយរស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាចសេចក្ដី​សុចរិត​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

4 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើងនឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​តែងតែ​ប្រណី‌សន្ដោសហើយ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។

5 ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ច។

6 ព្រះ‌អង្គ​សម្តែង​ឫទ្ធា‌នុភាពឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឃើញតាម​រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាឲ្យ​ពួក​គេ។

7 ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​ធ្វើ សុទ្ធ​តែ​ពិតនិង​ប្រាកដ​ប្រជាព្រះ‌ឱវាទ​របស់​ព្រះ‌អង្គគួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

8 ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូតព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។

9 ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឲ្យ​មាន​សេរី‌ភាពព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ព្រះ‌នាម​ដ៏‌វិសុទ្ធគួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង។

10 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ប្រភព​នៃ​ប្រាជ្ញាអស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះតែងតែ​ដឹង​ខុស​ត្រូវ។សូម​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ!