ទំនុក‌តម្កើង 137 KHSV

យើង​ស្រណោះ​ក្រុង​ស៊ីយ៉ូន

1 យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ី‌ឡូនហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។

2 យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើនៅ​ជិត​មាត់​ទន្លេ។

3 ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក​បាន​សុំ​ឲ្យ​យើង​ច្រៀងពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា:«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឲ្យ​យើង​ស្ដាប់​ផង!»។

4 តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?

5 ឱ​ក្រុង​យេរូ‌សាឡឹម​អើយបើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!

6 ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះសូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!

7 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​នូវ​អំពើដែល​ជន‌ជាតិ​អេដុមបាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំនៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយគឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ!ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។

8 រីឯ​ក្រុង​បាប៊ី‌ឡូន​វិញបន្តិច​ទៀត​ឯង​ក៏​នឹង​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​ដែរ!អ្នក​ណា​ធ្វើ​បាប​ឯងតប​ស្នង​នឹង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើងអ្នក​នោះ​មាន​សុភមង្គល​ហើយ!

9 អ្នក​ណា​ចាប់​កូន​តូចៗ​របស់​ឯង​បោក​នឹង​ថ្មអ្នក​នោះ​មាន​សុភមង្គល​ហើយ!