1 ហេតុអ្វីបានជាប្រជាជាតិទាំងឡាយនាំគ្នាបង្កើតកោលាហលហើយប្រជារាស្ត្រនានារអ៊ូរទាំដោយឥតខ្លឹមសារយ៉ាងនេះ?
2 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរហើយពួកអ្នកដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គដោយពោលថា៖
3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
4 ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។
5 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេដោយព្រះពិរោធហើយធ្វើឲ្យពួកគេភ័យតក់ស្លុតដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គព្រះអង្គមានព្រះបន្ទូលថា៖
6 «គឺយើងនេះហើយដែលបានអភិសេកស្ដេចរបស់យើងឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏វិសុទ្ធរបស់យើង!»។
7 ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖«ព្រះអង្គជាបុត្ររបស់យើង!គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ។
8 បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានាឲ្យព្រះអង្គទុកជាមត៌កយើងក៏នឹងប្រគល់ផែនដីទាំងមូលឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
9 ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែកហើយព្រះអង្គកម្ទេចគេដូចជាងស្មូនកម្ទេចភាជន៍»
10 ឥឡូវនេះ ស្ដេចទាំងឡាយអើយចូររិះគិតពិចារណាឡើង!អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយចូរទទួលយកសេចក្ដីអប់រំទៅ!
11 ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាចចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ
12 ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយក្នុងមាគ៌ារបស់អ្នករាល់គ្នាដ្បិតព្រះពិរោធរបស់ព្រះអង្គនឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គអ្នកនោះមានសុភមង្គលហើយ!