1 ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។
2 យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើងហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោសដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួននិងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រីរបស់ខ្លួនយ៉ាងនោះដែរ។
3 ឱព្រះអម្ចាស់អើយសូមប្រណីសន្ដោសយើងខ្ញុំសូមប្រណីសន្ដោសយើងខ្ញុំផងដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។
4 យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើនព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។