1 ហាលេលូយ៉ា!ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ!ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាសដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
2 ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ!ចូរសរសើរតម្កើងព្រះអង្គដ្បិតព្រះអង្គប្រសើរឧត្ដុង្គឧត្ដមបំផុត!
3 ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែចូរសរសើរតម្កើងព្រះអង្គដោយដេញចាប៉ី និងដេញពិណ!
4 ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ និងរាំរបាំ!ចូរសរសើរតម្កើងព្រះអង្គដោយវាយឃឹម និងផ្លុំខ្លុយ!
5 ចូរសរសើរតម្កើងព្រះអង្គដោយវាយស្គរយ៉ាងពីរោះ!ចូរសរសើរតម្កើងព្រះអង្គដោយវាយស្គរឲ្យលាន់ឮរំពង!
6 ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូលសរសើរតម្កើងព្រះអម្ចាស់!ហាលេលូយ៉ា!