ទំនុក‌តម្កើង 23 KHSV

ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ

ទំនុក‌តម្កើង​របស់​ស្ដេច​ដាវីឌ។

1 ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

2 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចីព្រះ‌អង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់នៅ​ក្បែរ​មាត់​ទឹក។

3 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញព្រះ‌អង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិតដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ។

4 ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំនៃ​សេចក្ដី​ស្លាប់ ក៏​ដោយក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយដ្បិត​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំព្រះ‌អង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជា‌និច្ច។

5 ព្រះ‌អង្គ​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ទូលបង្គំនៅ​មុខ​បច្ចា‌មិត្ត​របស់​ទូលបង្គំព្រះ‌អង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំដើម្បី​លើក​កិត្តិយស​ទូលបង្គំហើយ​ព្រះ‌អង្គ​បាន​បំពេញ​ពែងទូលបង្គំ​យ៉ាង​ហូរ‌ហៀរ។

6 ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថាព្រះ‌អង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូលបង្គំហើយ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ទូលបង្គំយ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។