ទំនុក‌តម្កើង 95 KHSV

ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

1 សូម​អញ្ជើញ​មកយើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។

2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណនិង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ

3 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។

4 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។

5 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មករីឯ​ផែនដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។

6 ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក

7 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើងយើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សាជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀងរបស់​ព្រះ‌អង្គ

8 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសដូច​កាល​បះ‌បោរ​នៅ​មេរី‌បាដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសាក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ

9 គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើងគេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការដែល​យើង​ធ្វើ​ក៏​ដោយ។

10 ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំមនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំងហើយ​យើង​បាន​ពោល​ថា:ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេងគេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។

11 ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថាមិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!