ទំនុក‌តម្កើង 29 KHSV

ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់

ទំនុក‌តម្កើង​របស់​ស្ដេច​ដាវីឌ។

1 ពពួក​ទេវតា​របស់​ព្រះ‌ជាម្ចាស់​អើយចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់ចូរ​លើក​តម្កើង​សិរី‌រុងរឿងនិង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់។

2 ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អម្ចាស់ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធរបស់​ព្រះ‌អង្គ!។

3 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹកព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿងធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។

4 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង

5 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោតដូច​កូន​គោ​លោតព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរានលោត ដូច​កូន​ក្របី​លោត។

7 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

8 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយវាល​រហោ‌ស្ថាន​កាដេស។

9 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូននិង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើងក្នុង​ព្រះ‌វិហារ​ថា«សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់!»។

10 ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ

11 ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាពឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​មាន​សន្តិ‌ភាព។