ទំនុក‌តម្កើង 28 KHSV

ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​ជំងឺ

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយសូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង!ប្រសិន​បើ​ព្រះ‌អង្គ​នៅ​ស្ងៀមមិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!

2 ពេល​ទូលបង្គំ​ស្រែក​រក​ព្រះ‌អង្គពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ របស់​ព្រះ‌អង្គសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វររបស់​ទូលបង្គំ​ផង។

3 សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​វិនាស​បាត់​ទៅដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិតដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃតែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។

4 សូម​ដាក់​ទោស​អ្នក​ទាំង​នោះឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្តនិង​ល្បិច​កិច្ច‌កល​របស់​គេសូម​ដាក់​ទោស​គេ​សម​នឹង​ស្នា‌ដៃ​របស់​ខ្លួនសូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន

5 ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការរបស់​ព្រះ‌អម្ចាស់ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នោះ​ទេ។សូម​ព្រះ‌អង្គ​រំលំ​ពួក​គេកុំ​ឲ្យ​ងើប​ឡើង​វិញ​បាន​ឡើយ!។

6 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។

7 ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​ខ្ញុំខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំងខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​បទ​ចម្រៀង!។

8 ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្ដេចដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។

9 សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គសូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះ‌អង្គសូម​ទ្រង់​ធ្វើ​ជា​គង្វាលថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។