1 មនុស្សល្ងីល្ងើគិតក្នុងចិត្តថា«គ្មានព្រះជាម្ចាស់ទាល់តែសោះ!»គេនាំគ្នាប្រព្រឹត្តអំពើថោកទាបនិងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើមគឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
2 ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោកព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូចគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយសូម្បីតែម្នាក់ក៏គ្មានផង។
4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតសុទ្ធតែជាមនុស្សល្ងង់ឬ?អ្នកទាំងនោះចិញ្ចឹមជីវិតដោយជិះជាន់ប្រជារាស្ត្ររបស់យើងគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
5 អ្នកទាំងនោះភ័យញ័រជាខ្លាំងដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។
6 «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌តបាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួនប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
7 សូមឲ្យអ៊ីស្រាអែលបានទទួលការសង្គ្រោះពីក្រុងស៊ីយ៉ូន។នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គឲ្យងើបមុខឡើងវិញពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរលើសលប់»។