1 ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដីតើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោកដោយយុត្តិធម៌ឬ?
2 ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនាអ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅរាលដាលនៅលើផែនដីនេះ។
3 មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយហើយចេះកុហក និងវង្វេងតាំងពីទើបកើតមកម៉្លេះ។
4 គេមានពិសដូចពស់វែក គេធ្វើថ្លង់ធ្វើមិនដឹងមិនឮដូចសត្វពស់
5 ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយគឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
6 ឱព្រះជាម្ចាស់អើយសូមកាច់បំបាក់ធ្មេញរបស់ពួកគេ! ព្រះអម្ចាស់អើយសូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
7 សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅដូចទឹកហូរឥតត្រឡប់សូមឲ្យពួកគេបានរាបដូចជាស្មៅដែលមនុស្សដើរជាន់។
8 សូមឲ្យពួកគេប្រៀបដូចជាជន្លេនដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅសូមឲ្យពួកគេប្រៀបដូចជាកូនរលូតស្លាប់ទៅ ទាំងពុំឃើញពន្លឺ
9 ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សអាក្រក់វិនាសសូន្យទៅដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផងក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
10 រីឯមនុស្សសុចរិតវិញ គេនឹងរីករាយដោយបានឃើញព្រះជាម្ចាស់សងសឹកជំនួសពួកគេហើយគេលាងជើងនៅក្នុងឈាមរបស់មនុស្សអាក្រក់។
11 ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គជំនុំជម្រះមនុស្សលោក។