1 ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាកម្លាំងរបស់យើង!ចូរបន្លឺសំឡេងសរសើរតម្កើងព្រះរបស់លោកយ៉ាកុប!
2 ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើងចូរវាយស្គរ និងលេងពិណយ៉ាងពីរោះព្រមទាំងដេញចាប៉ីផងដែរ!
3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើតនៅពេលខែពេញបូណ៌មីគឺជាថ្ងៃបុណ្យរបស់យើង
4 ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែលជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប
5 ជាដំបូន្មានដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែបនៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ទាល់តែសោះ បន្លឺថា:
6 យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នកហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!
7 នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើងយើងក៏បានជួយរំដោះអ្នកយើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះយើងបានល្បងលមើលចិត្តអ្នកនៅប្រភពទឹកមេរីបា។ - សម្រាក
8 ប្រជារាស្ត្ររបស់យើងអើយចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នកឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
9 កុំឲ្យមានព្រះណាមួយទៀតនៅក្នុងចំណោមអ្នកឡើយកុំថ្វាយបង្គំព្រះដទៃឲ្យសោះ
10 ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងបាននាំអ្នកចេញពីស្រុកអេស៊ីបចូរបើកចិត្តឲ្យទូលាយយើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
11 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានធ្វើតាមពាក្យយើងទេអ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។
12 ហេតុនេះហើយបានជាយើងបណ្ដោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួនគេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
13 ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើងប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
14 យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេយើងនឹងវាយប្រហារបច្ចាមិត្តរបស់គេមួយរំពេចជាមិនខាន។
15 អស់អ្នកដែលស្អប់ព្រះអម្ចាស់នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។
16 ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឲ្យអ៊ីស្រាអែលបរិភោគព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។