ទំនុក‌តម្កើង 127 KHSV

ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​សង់​ផ្ទះ

បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​សាឡូម៉ូន។

1 ប្រសិន​បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ​នោះអស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះអ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាមដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

2 អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹមខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាករហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នកដែល​ព្រះ‌អង្គ​ស្រឡាញ់ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។

3 កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យនិង​ជា​ព្រះ‌ពរ​មក​ពី​ព្រះ‌អង្គ។

4 កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេលដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចំបាំង​ដូច្នោះ​ដែរ។

5 អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្តនៅ​មាត់​ទ្វារ​ក្រុងគេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។