ទំនុក‌តម្កើង 120 KHSV

ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត​សន្តិ‌ភាព

បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។

1 នៅ​ពេល​មាន​អាសន្នខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។

2 ឱ​ព្រះ‌អម្ចាស់​អើយសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្សដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!

3 អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះតើ​បាន​ទទួល​អ្វី​ខ្លះ?

4 គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចំបាំងនិង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!

5 ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះវេទនា​ណាស់!

6 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្តសន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

7 ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាពពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។