ទំនុក‌តម្កើង 19 KHSV

លោក​ទាំង​មូល​ថ្លែង​ពី​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿងរបស់​ព្រះ‌ជាម្ចាស់អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។

2 ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀតយប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង

3 តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។

4 ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វាត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូលហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លាសម្រាប់​ព្រះ‌អាទិត្យ។

5 រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើងប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹមនិង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូបចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។

6 ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាងឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀតគ្មាន​នរណា​អាច​បំបាំង​កម្ដៅរបស់​ព្រះ‌អាទិត្យ​បាន​ឡើយ។

វិន័យ​របស់​ព្រះ‌ជាម្ចាស់

7 ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្តធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា

8 ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយបទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។

9 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។វិន័យ​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់

10 គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើនព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរចេញ​ពី​សំបុក​ទៅ​ទៀត។

11 សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​ដោយ​ការ​ប្រព្រឹត្ត​តាមទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

12 គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុសដែល​ខ្លួន​ប្រព្រឹត្ត​ដោយអចេតនា​នោះ​បាន​ឡើយសូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំនូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើលមិន​ឃើញ​នោះ​ផង។

13 សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោងសូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅ‌ហ្មងឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។

14 ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណីទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិតនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​នេះ​ផងដ្បិត​ព្រះ‌អង្គ​ជា​ថ្ម‌ដានិង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។