1 ព្រះអម្ចាស់គ្រងរាជ្យប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ព្រះអង្គគង់នៅពីលើពួកចេរូប៊ីន*ហើយផែនដីកក្រើកញាប់ញ័រ។
2 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូនព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។
3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាមដ៏ឧត្ដុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។
4 ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាពព្រះអង្គជាព្រះមហាក្សត្រដែលស្រឡាញ់យុត្តិធម៌!ព្រះអង្គបានតែងច្បាប់ហើយព្រះអង្គធ្វើឲ្យមានសេចក្ដីសុចរិតនិងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល!
5 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើងចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!
6 លោកម៉ូសេ និងលោកអើរ៉ុនជាបូជាចារ្យរបស់ព្រះអង្គលោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអង្វររកព្រះអង្គពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ព្រះអង្គឆ្លើយតបមកលោកវិញ។
7 ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក*មកពួកលោកពួកលោកបានកាន់តាមដំបូន្មាននិងប្រតិបត្តិតាមវិន័យទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។
8 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយព្រះអង្គបានឆ្លើយតបមកពួកលោកទោះបីព្រះអង្គដាក់ទោសលោកទាំងនោះព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្ដីក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។
9 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើងចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គតម្រង់ទៅរកភ្នំដ៏វិសុទ្ធដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ!