1 ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្តទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើ
2 ទូលបង្គំនឹងរីករាយដោយសារព្រះអង្គទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំងបពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុតទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។
3 ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយហើយជំពប់ជើងដួលវិនាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
4 ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំគឺឲ្យគេឃើញថាទូលបង្គំសុចរិតព្រះអង្គគង់នៅលើបល្ល័ង្កក្នុងឋានៈជាចៅក្រមដ៏សុចរិត។
5 ព្រះអង្គគំរាមកំហែងជាតិសាសន៍នានាព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ចរហូតតទៅ។
6 ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!រីឯក្រុងនានារបស់គេព្រះអង្គបានរំលាយអស់ហើយគ្មាននរណានឹកឃើញទៀតទេ។
7 ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅព្រះអង្គឡើងគង់នៅលើបល្ល័ង្កដើម្បីវិនិច្ឆ័យទោស។
8 ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិតព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយដោយយុត្តិធម៌។
9 សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារអស់អ្នកដែលត្រូវគេជិះជាន់គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
10 ព្រះអម្ចាស់អើយអស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គនឹងទុកចិត្តលើព្រះអង្គជាមិនខានដ្បិតព្រះអង្គមិនបោះបង់ចោលអស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
11 ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ដែលគង់នៅក្រុងស៊ីយ៉ូនចូរប្រកាសប្រាប់ប្រជាជនទាំងឡាយអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
12 ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេព្រះអង្គចងចាំជានិច្ចព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយ។
13 ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផងសូមទតមើលទូលបង្គំដែលរងទុក្ខលំបាកព្រោះតែពួកខ្មាំងសត្រូវមានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់
14 ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យសរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូននិងឲ្យទូលបង្គំត្រេកអរសប្បាយបំផុតព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
15 ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅដែលគេបានជីកជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបានបង្កប់ទុកនោះដែរ។
16 ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គព្រះអង្គកាត់ទោសគេមនុស្សអាក្រក់បានជាប់អន្ទាក់ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
17 សូមឲ្យមនុស្សអាក្រក់គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
18 រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនាក៏មិនដែលសាបសូន្យដែរ។
19 ព្រះអម្ចាស់អើយ សូមតើនឡើង!សូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយ!សូមវិនិច្ឆ័យទោសប្រជាជាតិនានានៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
20 ឱព្រះអម្ចាស់អើយសូមធ្វើឲ្យពួកគេភ័យតក់ស្លុត!សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក