ទំនុក‌តម្កើង 85 KHSV

ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។

1 ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​ទឹក​ដី​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះឲ្យ​ត្រឡប់​មក​វិញ។

2 ព្រះ‌អង្គ​បាន​លើក‌លែង​ទោសឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​អត់‌ទោស​គេ​ឲ្យ​រួចពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក

3 ព្រះ‌អង្គ​បាន​ដក​ព្រះ‌ពិរោធ​ចេញ​ពី​យើង​ខ្ញុំព្រះ‌អង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។

4 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយសូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញសូម​ឈប់​ប្រកែ‌ប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។

5 តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ?តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?

6 តើ​ព្រះ‌អង្គ​មិន​យាង​មក​វិញប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិតដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ទេ​ឬ?

7 ឱ​ព្រះ‌អម្ចាស់​អើយសូម​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

8 ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូលដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទានសេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិតទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។

9 ពិត​មែន​ហើយ ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ក្នុង​ពេល​ឆាប់ៗសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​នឹង​មក​សណ្ឋិតនៅ​លើ​ទឹក​ដី​របស់​យើង។

10 ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើងធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌និង​សេចក្ដី​សុខ‌សាន្ត។

11 ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មកហើយ​ក៏​មាន​សេចក្ដី​សុចរិតលេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។

12 ព្រះ‌អម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើងទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។

13 សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះ‌អម្ចាស់ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។