1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យព្រះអង្គយកជ័យជំនះដោយឫទ្ធិបារមីនិងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
2 ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គព្រះអង្គបានសម្តែងឲ្យប្រជាជាតិនានាឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
3 ព្រះអង្គតែងតែសម្តែងព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដីបានឃើញការសង្គ្រោះនៃព្រះរបស់យើង។
4 មនុស្សនៅលើផែនដីទាំងមូលអើយចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!ចូរស្រែកហ៊ោយ៉ាងសប្បាយព្រមទាំងស្មូត្រទំនុកតម្កើង!
5 ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដោយដេញពិណគឺដេញពិណលើកទំនុកយ៉ាងពីរោះ
6 ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែងចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ជាព្រះមហាក្សត្រ!
7 សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដីចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
8 ទន្លេទាំងឡាយ ចូរអបអរសាទរភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង
9 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដីព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។