ទំនុក‌តម្កើង 57 KHSV

ទូលបង្គំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ភៀស​ព្រះ‌អង្គ​ចេញ​ពី​ស្ដេច​សូល​ទៅ​ពួន​នៅ​រូង​ភ្នំ។

1 សូម​អាណិត​មេត្តា​ទូលបង្គំឱ​ព្រះ‌ជាម្ចាស់​អើយសូម​អាណិត​មេត្តា​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ ទូលបង្គំ​មកជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គរហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។

2 ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតគឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំនូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

3 ពី​ស្ថាន​បរម‌សុខសូម​ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំសូម​ព្រះ‌អង្គ​វាយ​ប្រហារ​អស់​អ្នកដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

4 ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំអ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហដែល​ប្រុង​ស៊ី​សាច់​មនុស្សធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញអណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។

5 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​សម្តែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដមរបស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃហើយ​សូម​ឲ្យ​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

6 សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំតែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក

7 ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ឱ​ព្រះ‌ជាម្ចាស់​អើយទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទាំង​ស្រុងទូលបង្គំ​នឹង​ច្រៀងទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង។

8 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយចូរ​បន្លឺ​សំឡេង​ឡើងខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។

9 ព្រះ‌អម្ចាស់​អើយទូលបង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

10 ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស‌វេហាស៍។

11 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។