ទំនុក‌តម្កើង 25 KHSV

សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ។

2 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយដូច្នេះ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ!សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជំនះលើ​ទូលបង្គំ​ឡើយ!។

3 អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គនឹង​មិន​ត្រូវ​ខក​ចិត្ត​ទេគឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ត្រូវ​ខក​ចិត្ត។

4 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គសូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះ‌អង្គ​ផង

5 សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំទូលបង្គំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

6 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថាតាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​តែងតែ​សម្តែងព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជា‌និច្ច។

7 សូម​បំភ្លេច​អំពើ​បាប និង​កំហុសដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្តកាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជា‌និច្ចសូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសនិង​ទៀង​ត្រង់ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្ហាញឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។

9 ព្រះ‌អង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាពឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិតព្រះ‌អង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ស្មោះ​ត្រង់​ទាំង​ស្រុងចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី*និង​គោរព​ដំបូន្មាន​របស់​ព្រះ‌អង្គ។

11 ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គសូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង។

12 អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។

13 គាត់​នឹង​មាន​សុភមង្គល​ជា‌និច្ចហើយ​ពូជ‌ពង្ស​របស់​គាត់នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។

14 ព្រះ‌អម្ចាស់​តែងតែ​សម្តែង​ភក្ដី‌ភាពចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ។

15 ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជា‌និច្ចព្រោះ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។

16 សូម​ទត​មក​ទូលបង្គំហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

17 ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់សូម​ដក​ការ​តប់‌ប្រមល់​នេះចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។

18 សូម​ទត​មក​ទុក្ខ​វេទនានិង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំសូម​អត់‌ទោស​ឲ្យ​ទូលបង្គំបាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។

19 សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំមាន​គ្នា​ច្រើន​ប៉ុន​ណាហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។

20 សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​ហើយ!។

21 ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា‌និច្ចសូម​រក្សា​ជីវិត​ទូលបង្គំដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។

22 ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនាទាំង​ប៉ុន្មាន​ផង!។