1 ខ្ញុំបន្លឺសំឡេងស្រែកអង្វរព្រះអម្ចាស់ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះអម្ចាស់។
2 ខ្ញុំទូលព្រះអង្គឲ្យជ្រាបអំពីពាក្យត្អូញត្អែររបស់ខ្ញុំខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។
3 ពេលទូលបង្គំបាក់ទឹកចិត្តព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវដែលទូលបង្គំដើរ។
4 សូមទតមើលជុំវិញទូលបង្គំមើល៍គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេទូលបង្គំគ្មានកន្លែងជ្រកកោនហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
5 ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ:ព្រះអង្គជាជម្រករបស់ទូលបង្គំនៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
6 សូមយកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ទូលបង្គំផងដ្បិតទូលបង្គំទាល់ច្រកហើយសូមរំដោះទូលបង្គំឲ្យរួចផុតពីអស់អ្នកដែលតាមព្យាបាទទូលបង្គំព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
7 សូមដោះលែងទូលបង្គំឲ្យមានសេរីភាពដើម្បីឲ្យទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ព្រះអង្គព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។