15 «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
16 ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាននៅក្នុងស្រុកនោះព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
17 ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុនគឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។
18 គេដាក់ខ្នោះជើងលោកហើយដាក់ច្រវាក់កលោក
19 រហូតដល់មានហេតុការណ៍កើតឡើងស្របតាមពាក្យដែលលោកបានថ្លែងទុកគឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
20 ស្ដេចស្រុកអេស៊ីបដែលជាម្ចាស់លើប្រជារាស្ត្រនានាបានចេញបញ្ជាឲ្យគេស្រាយចំណងដោះលែងលោក។
21 បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យត្រួតត្រាលើព្រះរាជវាំងព្រមទាំងឲ្យលោកមើលខុសត្រូវលើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។