ទំនុក‌តម្កើង 105:24-30 KHSV

24 ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​កើន​ចំនួន​ច្រើន​ឡើងមាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

25 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​ដូរ​ចិត្ត​គំនិតគឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គពួក​គេ​បាន​បោក​ប្រាស់និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

26 ព្រះ‌អង្គ​បាន​ចាត់​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រម​ទាំង​លោក​អើរ៉ុនជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។

27 លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះ‌អង្គសម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។

28 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការនៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​បាន​ឡើយ។

29 ព្រះ‌អង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាមព្រះ‌អង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។

30 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើងមក​ពេញ​ក្នុង​ស្រុកគឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។