26 ព្រះអង្គបានចាត់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គព្រមទាំងលោកអើរ៉ុនជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
27 លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
28 ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការនៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។
29 ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាមព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30 ព្រះអង្គធ្វើឲ្យមានកង្កែបឡើងមកពេញក្នុងស្រុកគឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
31 ពេលព្រះអង្គមានព្រះបន្ទូលនោះក៏មានរុយដែលមានពិស និងមូសមករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
32 ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរចុះមកជំនួសភ្លៀងព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។