28 ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការនៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។
29 ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាមព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30 ព្រះអង្គធ្វើឲ្យមានកង្កែបឡើងមកពេញក្នុងស្រុកគឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
31 ពេលព្រះអង្គមានព្រះបន្ទូលនោះក៏មានរុយដែលមានពិស និងមូសមករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
32 ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរចុះមកជំនួសភ្លៀងព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។
33 ព្រះអង្គបានបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការដំណាំរបស់គេព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាននៅលើទឹកដីរបស់គេ។
34 ពេលព្រះអង្គមានព្រះបន្ទូលនោះក៏មានកណ្ដូប និងក្រាដែលមានចំនួនច្រើនឥតគណនា