ទំនុក‌តម្កើង 11:4-7 KHSV

4 -ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ*របស់​ព្រះ‌អង្គបល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរម‌សុខព្រះ‌អង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ដែល​មនុស្ស​លោក​ធ្វើ។

5 ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិតតែ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ពាលព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ។

6 សូម​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​ពាលដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័របង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀងហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅបក់​បោក​មក​លើ​ពួក​គេ​ដែរ។

7 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​សុចរិតព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ចការ​ណាដែល​សុចរិត។មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។