12 ពួកគេប្រៀបបីដូចជាសត្វសិង្ហដែលរង់ចាំតែហែកស៊ីនិងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
13 ឱព្រះអម្ចាស់អើយ សូមតើនឡើងសូមយាងទៅប្រឈមមុខនឹងពួកគេឲ្យពួកគេបរាជ័យ!សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
14 ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោមមនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គសូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
15 ចំពោះទូលបង្គំវិញដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិតទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គពេលទូលបង្គំក្រោកពីដំណេកទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។