6 ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំសូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
7 ព្រះអង្គតែងតែសង្គ្រោះអស់អ្នកដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
8 សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែកសូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
9 សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំកុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យជីវិតទូលបង្គំបានឡើយ។
10 អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេមាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
11 ពួកគេដេញតាមទូលបង្គំទាន់ហើយឡោមព័ទ្ធទូលបង្គំទៀតផងគេសម្លក់សម្លឹងមកទូលបង្គំបម្រុងនឹងប្រហារជីវិតទូលបង្គំ
12 ពួកគេប្រៀបបីដូចជាសត្វសិង្ហដែលរង់ចាំតែហែកស៊ីនិងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។