31 មានតែព្រះអម្ចាស់មួយគត់ដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។
32 ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំងនិងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
33 ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
34 ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹកនិងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
35 ឱព្រះអម្ចាស់អើយព្រះអង្គការពារ និងសង្គ្រោះទូលបង្គំព្រះអង្គគាំទ្រទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គហើយព្រះអង្គលើកទូលបង្គំឡើងដោយព្រះហឫទ័យមេត្តា។
36 ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវដេញទាន់មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
37 ទូលបង្គំដេញតាមពួកខ្មាំងសត្រូវនិងចាប់ពួកគេបានហើយទូលបង្គំមិនត្រឡប់មកវិញទេដរាបទាល់តែបានកម្ទេចពួកគេអស់។