36 ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវដេញទាន់មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
37 ទូលបង្គំដេញតាមពួកខ្មាំងសត្រូវនិងចាប់ពួកគេបានហើយទូលបង្គំមិនត្រឡប់មកវិញទេដរាបទាល់តែបានកម្ទេចពួកគេអស់។
38 ទូលបង្គំកាប់សម្លាប់ពួកគេមិនឲ្យពួកគេក្រោកឡើងវិញបានឡើយពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
39 ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងនឹងធ្វើសឹក និងមានជ័យជំនះលើខ្មាំងសត្រូវ។
40 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់នៅមុខទូលបង្គំហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
41 គេនាំគ្នាស្រែករកជំនួយតែគ្មាននរណាជួយពួកគេសោះគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42 ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ដូចធូលីដីដែលត្រូវខ្យល់ផាត់ទូលបង្គំបានបោសពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។