1 ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
2 ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀតយប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
3 តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
4 ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វាត្រាច់ចរលើផែនដីទាំងមូលហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លាសម្រាប់ព្រះអាទិត្យ។